Month: January 2015

ការរស់នៅបានល្អ

ការមាន​សម្រស់ ទ្រព្យ​សម្បត្តិ អំណាច សេចក្តី​ស្រ​ឡាញ់ ទំ​នាក់​ទំ​នង​ប្តី​ប្រពន្ធ និងមាន​​ការ​សប្បាយ គឺ​សុទ្ធ​តែ​ជា​ការ​គាប់​ប្រសើ​រ តែ​មិន​មែ​នជា​កា​រគា​ប់ប្រ​សើរ​បំផុត​ឡើយ។ ការ​ដែល​គា​ប់​ប្រ​សើរ​បំ​ផុ​ត​នោះ គឺ​ការ​ស្រ​ឡាញ់​ព្រះ ការ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ថ្វាយ​សិរីល្អ​ដល់​ព្រះនា​ម​ទ្រង់​ និងធ្វើ​ជា​មិ​ត្តសំ​ឡាញ់​របស់ទ្រង់​ អស់​​មួយ​​ជី​វិត។ កា​លណាយើងធ្វើដូចនេះ យើង​នឹង​មាន​ជីវិត​ដ៏​ប្រសើ​រ​បំផុត ព្រោះ​ការ​នេះ​ធ្វើ​​ឲ្យ​យើង​ស្កប់​ចិត្ត ​និង​​មាន​អំ​ណរ ក្នុង​ពេល​បច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះ​ហើយ​ជាកា​​រអ្វីដែ​ល​គ្រីស្ទ​បរិស័​ទត្រូ​វអនុ​វត្តជា​រៀ​ង​រ​ហូត។

ហេតុ​នេះហើ​យ បាន​ជា​យើ​​ងគួ​រ​តែចំ​ណាយ​ពេល​ជា​មួយ​​ព្រះ ហើយ​សម្រាក​ក្នុង​សេចក្តី​ស្រឡាញ់​ទ្រង់​ គឺ​សេច​ក្តី​ស្រឡាញ់​ដែល​បាន​បង្កើ​ត​យើ​ងរា​ល់​គ្នា​មក​។ នេះ​ជាមូ​លហេតុដែល​ព្រះ​បា​នប​ង្កើត​យើ​ង​ម​ក ឲ្យ​មាន​វ​ត្ត​មាន​ក្នុង​លោកិយ​នេះ ហើយ​ក៏​ជាម​ធ្យោ​បាយ ដែល​ធ្វើ​ឲ្យជី​វិតយើ​ងមា​ន​ប្រយោជន៍​បំផុត។

ខ្ញុំ​ចូល​ចិត្ត​បទ​គ​ម្ពីរ​ទំ​នុកដំកើង ដែល​បាន​ចែង​ថា​ “ដែល​​ទូល​ប​ង្គំ​ចូ​ល​​ទៅ​​​ជិ​ត​​ព្រះ នោះ​​ជា​​ការ​​ល្អ​​ដ​ល់​​ទូ​លប​ង្គំ ទូលប​ង្គំ​​បា​ន​​យ​ក​​ព្រះ​អ​ម្ចាស់​យេ​ហូ​វ៉ា​​ទុ​ក​​ជា​​ទី​​ពឹ​ង​​​ហើយ ដើម្បី​​ឲ្យ​​បា​ន​​ថ្លែង​​ប្រាប់​​ពី​​អ​ស់​​ទាំ​ង​​​កា​រ​​រ​បស់​​​ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បាន​សេចក្តី​ថា​ យើង​រស់​នៅ​បា​ន​ល្អ តែនៅពេ​លដែ​ល​យើង​បា​នចូ​ល​ទៅ​ជិ​តព្រះ​ ដែ​ល​ប្រទា​ន​នូវសេច​ក្តី​ស្រឡាញ់​ដ៏អ​ស្ចារ្យ ដែល​គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ដូច​​ទ្រង់ឡើយ។

តើ​យើង​អាច​ “ចូល​ទៅជិ​ត” ទ្រង់ ដោយរ​បៀប​ណា​? ខ្ញុំសូ​ម​ជ​ម្រាប​ជូ​ន​ អំពី​របៀ​បដែ​ល​ខ្ញុំ​បាន​ចូល​ទៅ​ជិ​ត​ទ្រង់​ ដែល​ខ្ញុំបា​ន​ចា​ប់ផ្តើ​មអនុវត្ត​ ​អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​ម​ក​ហើ​យ ដែល​មាន​ដូច​តទៅ : ខ្ញុំ​បាន​ចំណា​យ​ពេ​ល​ពី​រ​បីនា​ទី​ ជា​រៀ​ង​រា​ល់​ពេ​លព្រឹ​ក​ ដើម្បី​អាន​ប​ទ​គម្ពី​រ​មួ​យចំ​​នួន ក្នុង​ព្រះគ​ម្ពីរ​ដំណឹ​ងល្អ​(ដែលមា​ន​ដូច​ជា​ ព្រះ​គម្ពី​រម៉ា​ថាយ​ ម៉ាកុស លូកា យ៉ូហាន) ហើយ​កត់​ត្រាទុក…